ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CPU ចូលរួមជ្រោមជ្រែង ក្នុងការស៊ើបអង្កេតទៅលើករណីបាត់ខ្លួនបងប្អូន ២នាក់ នៅខេត្តសៀមរាប

209

សៀមរាប ៖ អង្គភាពការពារកុមារ (CPU) ចូលរួមជ្រោមជ្រែងក្នុងការស៊ើបអង្កេតទៅលើករណីបាត់ខ្លួនបងប្អូន ២នាក់ នៅខេត្តសៀមរាប។

អង្គភាពការពារកុមារ (CPU) បានទទួលពត៌មានជាច្រើនពីមហាជន, ក្រុមគ្រួសារជនរងគ្រោះ និងសមត្ថកិច្ច ហើយក្នុងពេលនេះកំពុងផ្តល់ជាជំនួយដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីបាត់ខ្លួនបងប្អូន ២នាក់ មានអាយុ១៤ និង៨ឆ្នាំ។ មានគេបានឃើញថាមានមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណមួយចំនួនបាននៅជាមួយក្មេងប្រុសទាំង២នាក់នេះ នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា នៅជិតសាលារៀនធ្លូកអណ្តូង ផ្លូវត្រាំនាគ ខេត្តសៀមរាប។

កុមារទាំង២នាក់កំពុងស្លៀកខោរៀនពណ៌ទឹកប៊ិច និងអាវរៀនពណ៌ស ពេលដែលពួកគេបាត់ខ្លួន។

ប្រសិនបើនរណាម្នាក់មានពត៌មានអំពីទីតាំងរបស់ក្មេងប្រុសទាំង២នាក់នេះ សូមផ្តល់ជាពត៌មានទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឬអង្គភាពការពារកុមារ (CPU)។ 077247247

ក្រុមការងារស៊ើបអង្កេតរបស់ អង្គភាពការពារកុមារ (CPU) កំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីផ្តល់ជាជំនួយក្នុងការស្វែងរក។

អត្ថបទដែលជាប់ទាក់ទង