ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសមាគមកិច្ចការនារីខណ្ឌពោធិសែនជ័យ និងជាភរិយា អភិបាលខណ្ឌពោធិសែនជ័យ ចែកអំណោយ ជូនដល់ស្ត្រី ឆ្លងទន្លេមានចំនួន ០៣នាក់

186

 

ភ្នំពេញ៖នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២លោកស្រី អេង គឹមហ៊ាប ប្រធានសមាគមកិច្ចការនារីខណ្ឌពោធិសែនជ័យនិងជាភរិយាលោកអភិបាលខណ្ឌពោធិសែនជ័យតំណាងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ លោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោកស្រីចៅ សង្កាត់កាកាបទី១ និង

លោកគ្រូ អ្នកគ្រូពេទ្យបង្អែកពោធិ៍ចិនតុង បានចុះជួបសំណេះសំណាល និងផ្តល់អំណោយ ជូនដល់ស្ត្រី ឆ្លងទន្លេមានចំនួន ០៣នាក់ ។
ក្នុងម្នាក់ៗទទួលបាន អង្ករ ១បាវ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ១យូរ, ខោទឹកនោម(កូនង៉ែត)០១ប្រអប់ និងថវិការចំនួន១០ម៉ឺលរៀលក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះមរនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង