ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស៊ើបអង្កេត អង្គការសហប្រជាជាតិ នឹងបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាម រុស្ស៊ីនៅអ៊ុយក្រែន

63

អ៊ុយក្រែន៖ គណៈប្រតិភូប្រចាំក្រុមប្រឹក្សាសិទ្ធមនុស្ស អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច ក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមការស៊ើបអង្កេត លើឧក្រិដ្ឋកម្មសង្គ្រាម ធ្វើឡើងដោយ​កងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។

បេសកជនពិសេសមកពីបណ្តា​ប្រទេសចំនួន ៣៣ប្រទេសបានបោះឆ្នោតគាំទ្រ។ បេសកជនពិសេស​ប្រទេសចិន និងប្រទេសអេរីទ្រាបានបោះឆ្នោតប្រឆាំង​ចំពោះ​សេចក្តី​សម្រេចនេះ។ ឯកអគ្គរដ្ឋទូតចិនលោក Chen Xu និយាយថា សេចក្តី​សម្រេចនេះនឹងធ្វើឲ្យភាពតានតឹងកាន់តែរីកធំ។ បេសកជនពិសេស​មកពីប្រទេសចំនួន ១២ផ្សេងទៀតអនុបវាទ។

អត្ថបទដែលជាប់ទាក់ទង