ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកស្រាស្រវឹងទាស់ពាក្យសំដីគ្នា ចាក់សម្លាប់ស្លាប់បុរសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

185

ខេត្តកោះកុង ៖ ផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នា បណ្តាលឲ្យបុរសម្នាក់យកកូនកំបិតមុតស្រួចចាក់សម្លាប់ស្លាប់បុរសម្នាក់នៅនឹងកន្លែង និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ហើយជនដៃបានរត់គេចខ្លួនបាត់។

ថ្ងៃទី12 ខែឧសភា ឆ្នាំ2022 វេលាម៉ោង 22:00 នាទី មានករណីមនុស្សឃាត កើតឡើង ០១ លើក បណ្ដាលឲ្យ មនុស្ស ០១ នាក់ស្លាប់ និងរបួសធ្ងន់ ០១នាក់ ករណីនេះកើតហេតុនៅចំណុចពយស្ងាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

បង្កឡើងដោយជន សង្ស័យឈ្មោះ សៀន សុីន ភេទប្រុស អាយុ ប្រមាណ៤០ជាងឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ស្រុកពារាំង ខេត្តព្រៃវែង បានយកកូនកាំបិតចុងស្រួច ចាក់ ទៅលើ ជនរងគ្រោះរង ចំនួន02 នាក់ ៖
1/-ឈ្មោះ ឌឹម សម្បត្តិ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែង ។
2/-ឈ្មោះ ទាន កែវ ភេទប្រុស អាយុ ប្រមាណ30ជាង ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់ ។

មូលហេតុ ផឹកស្រាស្រវឹងទាស់ពាក្យសំដីគ្នា ។
ទាំង ៣ នាក់ ស្នាក់នៅបណ្តោះអាសន្ន នៅចំណុចកើតហេតុ ខាងលើ ។

ក្រោយបង្កជនសង្ស័យបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ៕

អត្ថបទដែលជាប់ទាក់ទង