ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបញ្ជូល សមាជិកគណបក្សប្រជាជនកម្ពុជា ថ្មី ចំនួនជា១០០០នាក់ មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់

30

 

ភ្នំពេញ៖ សមាជិកថ្មី មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារចំនួនជាង១០០០នាក់ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេបានមើលឃើញ ពីការដឹកនាំដ៏ត្រឹមត្រូវនិងល្អប្រសើររបស់គណៈបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចំរើន និងធ្វើអោយប្រទេសជាតិស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ។

ពិធីបញ្ចូលសមាជិកថ្មីខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៤ខែឆ្នាំ២០២២នេះ នៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ។

លោកឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយសម្តេចបានរំដោះប្រទេសចេញ ពីចំណុចសូន្យនឹងនាំឲ្យប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៍រ មានការអភិវឌ្ឍន៍ប្រទេសរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូធា។

សមាជិកថ្មី ដែលស្ម័គ្រចិត្តចូលមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជាខាងលើនេះ មានចំនួន១១០៥នាក់ មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

នៅក្នុងពិធីនោះដែរ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីខាងលើនេះ បានប្ដេជ្ញាចិត្តថានឹងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ ហើយគាំទ្រសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរហូតទៅ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង