ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាន បានផ្ញើសារជាការរំលឹកដល់បុគ្គលគ្រប់រូប ដើម្បីសុខភាពល្អទាំងអស់គ្នា

209

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាន បានផ្ញើសារជាការរំលឹកដល់បុគ្គលគ្រប់រូប ដើម្បីសុខភាពល្អទាំងអស់គ្នា។

វាជាការគួរឱ្យគោរពស្រឡាញ់ណាស់នៅពេលដែលឃើញមនុស្សមានសុខភាពកាន់តែល្អ និងកាន់ត សប្បាយរីករាយជាងពេលមុនៗ ទោះបីជាមានភាពមិនច្បាស់លាស់នៃបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ក៏ដោយ។ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែល្អប្រសើរឡើង ប៉ុន្តែមិនមែនមានន័យថា កូវីដ-១៩ បាន ផុតរលត់បាត់ទៅវិញនោះទេ។ លោកអ្នកអាចឆ្លងឡើងវិញបានគ្រប់ពេលវេលា ប្រសិនបើលោកអ្នកមិនបន្ត អាកប្បកិរិយាការពារត្រឹមត្រូវរបស់លោកអ្នកទេនោះ។

វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏មានសារ:សំខាន់ មួយក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ដូច្នេះហើយ សូមលោកអ្នកបន្តទទួលយកវ៉ាក់សាំងដូសជំរុញរបស់ លោកអ្នក (ដូសទី៣ ដូសទី៤ និងដូសបន្តបន្ទាប់ទៀត ប្រសិនបើដល់វេនរបស់លោកអ្នក) គឺជាជម្រើសដ៏ល្អ ប្រសើរក្នុងការបង្ការ និងរក្សាភាពស៊ាំខ្លាំងរបស់លោកអ្នក ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ រួមជាមួយនឹង វិធានការផ្សេងៗទៀត និងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នដោយមិនភ្លេចខ្លួន នៅក្នុងពេលកំពុងអនុវត្តដំណើរការ បើកឡើងវិញនូវសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងជីវិតធម្មតាថ្មីរបស់យើងទាំងអស់គ្នា។

សូមរីករាយថ្ងៃចុងសប្តាហ៍ និងសម្រាកលំហែកាយជាមួយក្រុមគ្រួសារ គោរពជូនពរលោកអ្នកទាំងអស់គ្ន មានសុខភាពល្អ និងចម្រុងចម្រើន ចៀសផុតនូវជំងឺដង្កាត់នានា៕

អត្ថបទដែលជាប់ទាក់ទង