ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមបណ្ឌិត អុិត សំហេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌចំការមន និង ខណ្ឌបឹងកេងកងជួបសំណេះសំណាល ជាមួយអនុសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន និងខណ្ឌបឹងកេងកង

187

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និង លោកស្រី ឥន លីម្មី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន និង លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង លោកស្រីស៊ុយសែនសករាជ ប្រធានអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង។

ក្នុងនោះមកពីខណ្ឌចំការមនដែលមានសង្កាត់ទាំង ០៥ ចំនួន ៩០នាក់ និង មកពីខណ្ឌបឹងកេងកងមានសង្កាត់ទាំង០៧ចំនួន១០៤នាក់សរុបចំនួនទាំង២ខណ្ឌ១៩៤នាក់ដែលបានចូលរួមជាភ្នាក់ងារសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ២០២២-២០២៧ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចូលរួមពិធីសំណេះសំណាលជាមួយអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន និង ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

ពិធីសំណេះសំណាលក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌចំការមន-ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង