ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មាធិការ គណបក្សខណ្ឌចំការមន ចូលរួមកិច្ចប្រជុំ ស្ដីពីការដាក់ផែនការត្រៀម ពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ២០២២-២០២៧ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២

139

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះគណៈកម្មាធិការគណបក្សខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និង ជាអភិបាលខណ្ឌចំការមននៃរាជធានីភ្នំពេញបានចូលរួមប្រជុំស្ដីពីការដាក់ផែនការត្រៀមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ២០២២-២០២៧ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ។

ពិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន-ខណ្ឌបឹងកេងកង ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវក្រុមការងារចុះមូលដ្ឋានខណ្ឌ-សង្កាត់ទាំង៥, លោកអនុប្រធានប្រចាំការគណបក្សខណ្ឌ, លោកសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ, លោកប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៥ ខណ្ឌចំការមននៃរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង