ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជេសា ខាន់ត្រូវបានបដិសេធ ទោះបីសុំប្រកួត ទម្ងន់៦២គីឡូក្រាម ក៏ដោយ

79

ភ្នំពេញ៖ពីទីក្រុងហាណូយនាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជាគឺឯកឧត្តមវ៉ាត់ចំរើនបានចេញនូវសេចក្ដីថ្លែងការណ៍ដោយសម្ដែងការសោកស្ដាយជាខ្លាំងដែលកីឡាការិនីជឺជិតស៊ូជេសាខាន់ដែលត្រូវប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាមនោះហើយនៅពេលថ្លឹងទម្ងន់របស់កីឡាការិនីរូបនេះលើស២៤០ក្រាមខុសពីទម្ងន់ផ្លូវការរបស់នាង ។

ក្រោមច្បាប់របស់សហព័ន្ធជឺជិតស៊ូអន្តរជាតិនិងការកំណត់នៃសៀវភៅបច្ចេកទេសនៃ
ការប្រកួតស៊ីហ្គេម(SEA GAMES TECHNICAL HANDBOOK)គឺមិនអនុញ្ញាតឲ្យកីឡាការិនីកម្ពុជារូបនេះ
ចូលរួមក្នុងការប្រកួតស៊ីហ្គេមពេលនេះបានឡើយ៕
ឯកឧត្តមថោងខុនដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាប្រធានប្រតិភូបានណែនាំឲ្យឯកឧត្តមវ៉ាត់ចំរើនដែលជានាយបេសកកម្មធ្វើការស្នើសុំជាផ្លូវការភ្លាមៗទៅកាន់គណៈកម្មការរៀបចំការប្រកួតដោយស្នើសុំឲ្យកីឡាការិនីកម្ពុជារូបនេះចូលរួមប្រកួតក្នុងប្រភេទទម្ងន់៦២គីឡូក្រាម ។ទោះជាយ៉ាងណាក៏ការស្នើសុំនេះត្រូវបានបដិសេធ។
សូមបញ្ជាក់ថាកីឡាការិនីជេសាខាន់គឺជាម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៨(ASIAN GAMES 2018)នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី និងជាម្ចាស់មេដាយមាសស៊ីហ្គេម
លើកទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន ។នាងគឺជាកីឡាការិនីដ៏មានសក្ដានុពលក្នុងការប្រ
ជែងយកមេដាយមាសជូនជាតិកម្ពុជាក្នុងស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមលើកនេះ ។
ក្នុងនាមជានាយបេសកកម្មឯកឧត្តមវ៉ាត់ ចំរើនបានសម្ដែងនូវការសោកស្ដាយជាខ្លាំង
ចំពោះការសម្រេចចិត្តរបស់សហព័ន្ធជឺជិតស៊ូអន្តរជាតិ។ទោះជាយ៉ាងណាក៏ឯកឧត្តមគោរពចំពោះការសម្រេចចិត្តនេះ ។ជាមួយគ្នានេះឯកឧត្តមអំពាវនាវឲ្យកីឡាករ កីឡាការិនីទាំងអស់
បន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាកីឡាអន្តរជាតិនៃសហព័ន្ធកីឡាជឺជិតស៊ូព្រមទាំងប្រ
កាន់យកស្មារតីកីឡាជារៀងរហូត ៕

អត្ថបទដែលជាប់ទាក់ទង