ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្សិលម៉ិញនេះ បាល់ទះកម្ពុជា ឈ្នះហ្វីលីពីន

66

ភ្នំពេញ៖ម្ចាស់មេដាយប្រាក់ស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩គឺក្រុមខ្លាំងហ្វីលីពីនបានប្រកួតចាញ់ក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នាថ្ងៃទី១៤ឧសភាម្សិលម៉ិញនេះក្នុងលទ្ធផល៣សិតទល់១សិត ។

ក្នុងប្រកួតនេះ ក្រុមកម្ពុជាធ្វើសម្រេចក្នុងលទ្ធផលពិន្ទុ នៅសិតទី១ គឺ២៥ទល់២១, សិតទី២ លទ្ធផល២៤ទល់២៦, សិតទី៣ លទ្ធផល៣០ទល់២៨ និងសិតទី៤ លទ្ធផល២៩ទល់២៧។
កម្ពុជាស្ថិតនៅក្នុងពូល B ដែល មាន៣ក្រុម គឺកម្ពុជា ហ្វីលីពីន និងថៃ ។ចំពោះខណៈ
ពូលAមាន៤ក្រុមឯណោះ។

ថៃគឺជាក្រុមខ្លាំងមួយដែលកម្ពុជាត្រូវប្រឈមជាមួយទោះជាយ៉ាងណាបន្ទាប់ពីឈ្នះក្រុមហ្វីលីពីនហើយនោះកម្ពុជាបានកក់កៅអីសម្រាប់ឡើងទៅកាន់វគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រហើយ ៕

អត្ថបទដែលជាប់ទាក់ទង