ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្សិលម៉ិញនេះ កីឡា៦ប្រភេទទៀត ចេញដំណើរទៅស៊ីហ្គេម

59

ភ្នំពេញ៖ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ម្សិលម៉ិញនេះ ក្រុមកីឡាករ កីឡាការិនីកម្ពុជាចំនួន៦ប្រភេទកីឡា បានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរ តាមជើងយន្តហោះពិសេស (Charter Flight) ទៀតហើយ ។

ការចេញដំណើរលើកនេះមានក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៦ប្រភេទរួមមាន កីឡាតេក្វាន់ដូ WT (World Taekwondo)កីឡាចំបាប់ កីឡាវាយសី កីឡាបាញ់កាំភ្លើង កីឡាការ៉ាតេ និងកីឡាទូកកានូ ខណៈប្រទេសកម្ពុជាឈរចំណាត់ថ្នាក់លេខ ៨ ឈ្នះមេដាយមាស ១គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង ។

កីឡាករ កីឡាការិនីគ្រូបង្វឹកមន្ត្រីដឹកនាំបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានយកចិត្តទុកដល់ ពួកគេដែលត្រូវចេញទៅចូលរួមការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង