ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េតង់កម្ពុជាឈរមេដាយសំរិទ្ធបណ្តោះអាសន្ន នៃការប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០២២

213

ភ្នំពេញ ៖ក្រុមកីឡាករប៉េតង់កម្ពុជាពេលនេះកំពុងតែកាន់ តែមេដាយសំរិទ្ធក្នុងដៃជាបណ្ដោះអាសន្ន ក្រោយយកឈ្នះក្រុមកីឡាករហ្វាងឡង់ ក្នុងលទ្ធផល ១៣ ទល់៩វគ្គ នៃ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡា ប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក់។
កីឡាករ ពុធយ៉ុន ច័ន្ទដារា និង កីឡាករ ភាព វ៉ាឃីម បានឡើងទៅកាន់វគ្គ ១/២ ឬពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយយកឈ្នះក្រុមកីឡាករហ្វាងឡង់ (Finland) ក្នុងលទ្ធផល ១៣ ទល់៩ ចំណែកវិញ្ញាសាចម្រុះកីឡាការិនី ធា សម្ជស្ស និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ាបានធ្លាក់ពីការប្រកួតហើយ។

ការប្រកួតជើងឯកពិភពលោកនេះ មានកីឡាករ-កីឡាការិនី រាប់រយនាក់ មកពីប្រទេស ចំនួន៤៨ប្រទេស នៅទូទំាងពិភពលោក ដមកចូលរួម ។ សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជា បានបញ្ជូន ក្រុមអត្តពលិករួមមានកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម ។

លោកគ្រូបង្វឹកបន្តថា ចំពោះវិញ្ញាសា ១ទល់១ ផ្នែកបុរស គឺកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ១ទល់១ ផ្នែកនារី កីឡាការិនី ជុំ ជីវណ្ណ ចំពោះវិញ្ញាសា ២ទល់២ ផ្នែកបុរស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ២ទល់២ ផ្នែកនារីកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស និងវិញ្ញាសាចម្រុះ ៕

អត្ថបទដែលជាប់ទាក់ទង