ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក បានដឹកនាំ កម្លាំងសណ្ដាប់ធ្នាប់ ភ្នាក់ងារអនាម័យ និងប្រជាការពារសង្កាត់ ចុះប្រមូលសំរាម និងបោស លាងសម្អាតភក់ខ្សាច់ នៅលើកំណាត់ផ្លូវ

170

 

ភ្នំពេញ៖ក្រោយពីភ្លៀងមួយមេធំបានឈប់ធ្លាក់ ទឹកបានស្រកចុះអស់ នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ដដែលនេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ កម្លាំងសណ្ដាប់ធ្នាប់ ភ្នាក់ងារអនាម័យ និងប្រជាការពារសង្កាត់ ចុះប្រមូលសំរាម និងបោស លាងសម្អាតភក់ខ្សាច់ នៅលើកំណាត់ផ្លូវ ២៤៥ និង២៣០។

បន្ទាប់មកនៅយប់ថ្ងៃដដែលអភិបាលខណ្ឌទួលគោកបានបន្តចុះដឹកនាំក្នុងភូមិសាស្រ្តខណ្ឌទួលគោក មានស្ថានភាពភ្លៀងធ្លាក់ខ្លាំងបង្កអោយមានការជន់លិចតាមបណ្តាផ្លូវមួយចំនួន ផ្លូវលេខ២៣០ ផ្លូវលេខ១១២ ផ្លូវលេខ១២៨ ផ្លូវលេខ២១៥(នេរុហ៍) ផ្លូវលេខ១៨២(២១៥-២៤៥)។ ក្រោមការដឹកនាំបញ្ជាពី លោកជា ពិសី អភិបាលខណ្ឌទួលគោក កម្លាំងសណ្តាប់ធ្នាប់ ភ្នាក់ងារអនាម័យ និងកម្លាំងប្រជាការពារសង្កាត់ កំពុងចុះកាយសម្រាមតាមមាត់លូ ខណៈនេះ មានការស្រកខ្លះៗហើយ ដោយរងចាំ ប្រឡាយបឹងសាឡាង ហូរជាបណ្ដើរៗ ដូចច្នេះ ទឹកនឹងលែងលិចលើផ្លូវហើយ៕

អត្ថបទដែលជាប់ទាក់ទង