ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តឡងគ្រីសឺ បើកគេចអ្នកដើរឆ្លងផ្លូវជ្រុលចង្កូតទៅបុករថយន្តដឹកទឹកកក យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់៣នាក់

257

ឧត្តរមានជ័យ៖ នៅលើផ្លូវជាតិលេខ២៦៨៦ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៧-០៨ ស្ថិតនៅក្នុងភូមិបុស្ស សង្កាត់កូនក្រៀល ក្រុងសំរោង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត បញ្ច្រាស់ទិសគ្នា បណ្តាលអោយ មនុស្សរងរបួសចំនួន ០៣នាក់ កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។ រថយន្តម៉ាកTOYOTA LAND CRUISER ពរណ៌ស ពាក់ស្លាកលេខរដ្ឋ ១២ ២-០៣១៨ បើកបរដោយឈ្មោះ ទែន សាវង្សភេទប្រុសអាយុ ៥៥ឆ្នាំមុខរបរមន្ត្រីរាជកា របួសធ្ងន់ រស់នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ធ្វើដំណើរពីលិចទៅកើត អ្នករួមដំណើរ ឈ្មោះ ខែក ដារ៉ាវុធ ភេទប្រុសអាយុ ៥៤ឆ្នាំ របួសធ្ងន់ រស់នៅភូមិឃុំជាមួយគ្នា។និងភាគ្គីម្ខាងទៀត បើកបររថយន្តម៉ាកHYUNDAI MIGTHY ពរណ៌ ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័ ៣A-០៩៤២ បើកបរដោយ ឈ្មោះ ឡាំ លីម ភេទប្រុសអាយុ ៣២ឆ្នាំមុខរបរ អ្នកបើករថយន្តដឹកទឹកកក របួសស្រាលរស់នៅភូមិ ខ្ចាស់ ឃុំសូនិគមន៍ ស្រុកសូនិគមន៍ខេត្តសៀមរាប។ អ្នករួមដំណើរ ឈ្មោះ ហ៊ន់ វ៉ូចភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ គ្មានរបួស រស់នៅភូមិ-ឃុំជាមួយគ្នា និងទីលំនៅបច្ចុប្បន្ន រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រោយកើតុហេតុកម្លាំងជំនាញក្រុងបានចុះធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួសទៅព្យាបាលនៅមន្ទីពេទ្យខេត្តឧត្តរមានជ័យ ចំនែកវត្ថុតាំងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង រងចាំការដោះស្រាយតាមនីតិវិធី ។
មូលហេតុ ៖ ថយន្តម៉ាកឡង់គ្រីសឺ បានបើកគេចអ្នកដើឆ្លងផ្លូវ ហើយក៏ជ្រុលចង្កូតទៅបុករថយន្តដឹកទឹកកក ដែល ចតនៅខាងស្តាំដៃ៕

អត្ថបទដែលជាប់ទាក់ទង