ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចកំពុងស្រាវជ្រាវ ចាប់ជនមិនស្គាល់មុខ ដែលជិះរថយន្ត មកឈប់ដកកាំភ្លើងបាញ់៣គ្រាប់ នៅខណ្ឌចំការមន

20

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានជនមិនស្គាល់មុខ បានបើរថយន្តទំនើបមួយគ្រឿង មកឈប់ហើយដកកាំភ្លើងបាញ់ឡើងលើចំនួន៣គ្រាប់រួចគេចខ្លួនបាត់មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល នៅផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុខ្មាន់កាំភ្លើងបានបើករថយន្តឡិចស៊ី330មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែឈប់រថយន្តបាញ់ចំនួន៣គ្រាប់រួចបើកទៅបាត់ទៅបាត់ ។

ក្រោយមកសមត្ថកិច្ចចម្រុះបានចុះមកដល់ចំណុចកេីតហេតុយកសំបកគ្រាប់យកទៅរក្សាទុកនិងកំពុងស្រាវជ្រាវតាមរយះកាំមេរ៉ាសុវត្ថិភាពនៅលើដងផ្លូវនិងសំបកគ្រាប់ ដើម្បីចាប់ជននោះ យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង