ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ​ បិទវគ្គ​ ហ្វឹកហ្វឺន​ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១

186

 

(បន្ទាយមានជ័យ​)៖​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​ បានអញ្ជេីញ​ជាអធិបតីភាព ក្នុងពិធីបិទវគ្គ​ហ្វឹកហ្វឺន​ “ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២”​ ដែលមានរយៈពេល១ខែ​ ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ​២០២២​ ពិធីនេះធ្វេីឡេីងនៅទីបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​។

លោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺនបានឱ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា​ ៖​ ការប្រើប្រាស់ដំបង ខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះគឺរៀនទ្រឹស្ដី ស្ដីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។
នាឱកាសនោះ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងជាសិក្ខាកាម​ ដែលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់​ ប្រកបដោយឆន្ទៈ​ រយៈពេលពេញ១ខែកន្លងមកនេះ។

លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​ក៏បានបញ្ជាក់ទៀតថា​ ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខ​ ជូនជាតិមាតុភូមិ​ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ឲ្យបានល្អ។ កងទ័ពត្រូវរួមចិត្តថ្លេីមគ្នា​ ដេីម្បីសម្រេចនូវកិច្ចការការពារសន្តិសុខជូនជាតិមានតុភូមិ​ ក្នុងស្មារតីនេះសូមគ្រប់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វេីឲ្យបាន។

លោក​ឧត្ដមសេនីយ៍​ត្រី​ ក៏បានបញ្ជាក់​ថា​ ភាពរឹងមាំរបស់កងកម្លាំង​ គឺកេីតចេញពីការរួបរួមគ្នា​ សាមគ្គី​ សហការគ្នា​ យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន​ ដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រី​យុត្តិធម៌​ ទៅប្រព្រឹត្តនូវអំពេីរដែលផ្ទុយនឹងច្បាប់នោះទេ។

បេីមានមន្ត្រីយុត្តិធម៌ណាប្រព្រឹត្តខុសនឹងច្បាប់​អង្គភាព​ គឺមិនការពារឡេីយ​ ត្រូវអនុវត្តតាមនីតិវិធី ។

សូមបញ្ជាក់ផងដែរថា​ ក្នុងពិធីបិទវគ្គ​ “​ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២”​ ក៏មានការសម្តែងនូវមេរៀនសំខាន់ៗ​ ចំនួន៤មេរៀន​ ដូចជា​ ៖​ ១-​ថ្នាក់កងអនុសេនាធំធ្វេីការរុញច្រានក្រុមបាតុករ​ និងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ ។ ២-​សម្ភារៈចាប់ជនបង្ក​ មានកាំបិត​ និងដំបង​។ ៣-អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ។ ៤-បង្ហាញក្បាច់គុណផងដែរ៕

អត្ថបទដែលជាប់ទាក់ទង