ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រ៣៨គ្រួសារនៅបឹងកេងកងទី២

175

ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ៣៨គ្រួសារនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង៣៨គ្រួសារនៅថ្ងៃនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្គរ២៥គីឡូក្រាម .មី១០កញ្ចប់.ទឹកត្រី ២ដប និងម៉ាសចំនួន១០ផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថា ការផ្ដល់អំណោយជូនដល់បងប្អូនទីទ័លក្រ នៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរលោកធឹម សំអានអភិបាលខណ្ឌបឹងកេងកង បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមាន០៧សង្កាត់ និង បងប្អូនអាជីវករតាមផ្សារក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ព្រមទាំងអតិថិជនតាមបណ្ដាផ្សារនិមួយៗ សូមអោយបន្តមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង