ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក(ADSOM-Plus)

185

ភ្នំពេញ៖ ប្រធានប្រតិភូឧត្តមមន្រ្តីការពារជាតិ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និង ប្រទេសបូក នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានចូល ជួបសម្តែងការគួរសម សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។ ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ កម្ពុជាមានឆន្ទៈក្នុងការប្រើប្រាស់តួនាទី និងឯកសិទ្ធិជាប្រធាននេះ ដើម្បីលើកកម្ពស់ការដោះស្រាយបញ្ហាក្នុងតំបន់នានា ដោយសន្តិវិធីតាមផ្លូវការទូត ផ្លូវច្បាប់កិច្ចសហប្រតិបត្តិការ ការយោគ
យល់គ្នាទៅវិញទៅមក និងគោរពផល
ប្រយោជន៍រួម ដោយអនុលោម តាមមូលបទ “សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម”។

កម្ពុជាចង់ឃើញភាពរឹងមាំនៃ ឯកភាព និងមជ្ឈភាពអាស៊ាន ដែលជាធាតុស្នូលសម្រាប់ការធានាបាននូវការរួមរស់ដោយសុខសន្តិភាព សុខដុមរមនា និងវិបុលភាពក្នុងតំបន់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានផ្តួចផ្តើមទស្សនទានមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាប្រយោជន៍ដល់បណ្តាប្រទេសដែលចូលរួម ទាំង
អស់ទៅតាមបរិបទសន្ដិសុខតំបន់នាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗ។

ក្នុងនោះក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីដោះ
ស្រាយបញ្ហាប្រឈមជំងឺរាតត្បាតឆ្លងព្រំដែនកម្ពុជាក៏មានគោលដៅជំរុញការ
ពង្រីកតួនាទីរបស់ស្ត្រីអាស៊ានក្នុងប្រតិបត្តិការក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ការចែករំលែកបទពិសោធន៍ និងគុណតម្លៃនៃប្រវត្តិសាស្ត្រយោធាក្នុងការកសាងនិងពង្រឹង សន្តិភាពក៏ដូចជាការលើកកម្ពស់តួនាទីនៃស្ថាប័នការពារជាតិ ដើម្បីគាំទ្រដល់ការស្តារឡើងវិញក្រោយ ជំងឺកូវីដ-១៩។

សម្តេចពិជ័យសេនា បានសំដែងនូវក្តីសង្ឃឹមថា៖កិច្ចប្រជុំឧត្តម មន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំ ឧត្តមមន្ត្រីការ
ពារជាតិអាស៊ានបូកក្នុងរយៈពេល ២ ថ្ងៃ នៅកម្ពុជានាពេលនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ ស្របតាមទិសដៅនៃការជំរុញសាមគ្គីភាពក្នុងចំណោម បណ្តា ប្រទេសជាសមាជិកអាស៊ាន និងអាស៊ានបូក ដើម្បីលើកកម្ពស់សន្តិសុខប្រកបដោយភាពសុខដុម៕

អត្ថបទដែលជាប់ទាក់ទង