ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា១២ប្រភេទដាក់ ការប្រកួតកីឡា និស្សិតថ្នាក់ជាតិឆ្នាំ២០២២

34

ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងអ្នកតំណាងសហព័ន្ធកីឡាជាតិទំាង១២និងតំាងសាកលវិទ្យាល័យនានាបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២២នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា បាននិយាយថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២២ មាន១២ប្រភេទកីឡាលើក ៩៦ វិញ្ញាសា។ ដោយយើងធ្វើការប្រកួតទៅតាមទីលានមួយនីៗការរៀបចំរបស់សហព័ន្ធកីឡាជាតិទាំង១២។

ដោយប្រកួតនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ការប្រកួតនេះមាន១២ប្រភេទកីឡាលើប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT(World Taekwondo) ហែលទឹក ប៉េតង់ ការ៉ាតេ សីប៉ាក់តាក្រ និង តេក្វាន់ដូ ITF(International Taekwondo Federation)។

លោក ប៊ូ ជុំសេរី មានប្រសាសន៍ថា ការប្រកួតធ្វើឡើង ដើម្បីបំផុសសកម្មភាពអប់រំ កាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត និងជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងការតស៊ូស្វិត ស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។

លើកទឹកចិត្តដល់អ្នកលេងកីឡានិងអ្នកដែលមានឧបនិស្ស័យដើម្បីជ្រើសរើសបានជាកីឡាករកីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិនិងអន្តរជាតិនានា។

បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។
ចាប់ពីឆ្នាំ២០១៩ ក្រសួងបានកំណែទម្រង់ ការប្រកួតកីឡាសិស្ស-និស្សិត ពីការប្រកួតកីឡាសិស្ស និស្សិតជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ទៅជាការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) និងកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ (National University Games) រៀងរាល់២ឆ្នាំម្តង ចាប់ពីឆ្នាំ២០១៩ ដោយធ្វើចន្លោះឆ្នាំគ្នាជាមួយការប្រកួតកីឡាជាតិ (National Games) ហើយថវិកាក្នុងឆ្នាំ ដែលមិន បានប្រកួត ក្រសួងនឹងបង្វែរទៅធ្វើទីលានកីឡា នៅតាមសាលារៀនវិញ។លោកបានបន្ថែមថា កំណែទម្រង់នេះដើម្បីឆ្លើយតបទៅនឹង ការរីកចម្រើននៃវិស័យកីឡាជាតិ ក៏ដូចជាក្នុងតំបន់ ដើម្បី ជ្រើសរើសបានកីឡាករ កីឡាការិនីល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈ ចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង