ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ លួចម៉ូតូសង្កាត់ច្រាំងចំរេះទី១

254

 

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ លួចម៉ូតូសង្កាត់ច្រាំងចំរេះទី១ ដែលបានធ្វើសកម្មភាពលួចម៉ូតូរបស់គ្រូបង្រៀន កាលពីនៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង០១,០០នាទីរំលងអាធ្រា្រត ត្រង់ចំណុចផ្ទះ១៤៤E ផ្លូវ៥ ក្រុម១ភូមិ ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ទាំង៣នាក់ មាន ឈ្មោះ ១/ឈ្មោះ មុីត ម៉ូស្លីម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅក្រុម៤ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។
២/ឈ្មោះឈា ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំមុខរបរនិងទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន)។
៣/ឈ្មោះ សេន ស្មាវី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិខ(2) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។

លោកអធិការ បានអោយដឹងថា ជនរងគ្រោះឈ្មោះ សុះ តហៀត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្រៀន មានទីលំនៅផ្ទះលេខ១៤៤ ផ្លូវលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។

សំភារៈបាត់បង់រួមមាន៖
– ម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ពណ៍ខ្មៅ ស្លាកលេខត្បូងឃ្មំ 1I-6803លេខតួរ+ម៉ាស៊ីន5803006

សមត្ថកិច្ច បានប្ញជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូក្នុងផ្ទះ ដោយចាក់សោកម៉ូតូត្រឹមត្រូវ រួចចេញក្រៅបាត់ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ចូលធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះបានសំរេច រួចជិះគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យនៅប៉ុស្តិ៍ ក្រោយទទួលបណ្តឹងសមត្ថកិច្ចជំនាញខណ្ឌ+ប៉ុស្តិ៍ ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០៖០០នាទី នៅចំណុចភូមិ២ សង្កាត់ច្រាំងចំរេះ១ យកមកប៉ុស្តិ៍ច្រាំចំរេះទី១ ធ្វើការសួរនាំ និងចាត់ការតាមនិតិវិធី។

នៅចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងស្វែងរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភុំដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង