ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឡុង ឌីម៉ង់ ៖ រៀបចំផែនការរួចហើយ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់

173

ខេត្តព្រះសីហនុ៖  រដ្ឋបាលខេត្តព្រះសីហនុ រៀបចំផែនការរួចហើយ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើររលូន មានតម្លាភាព យុត្តិធម៌ និងគ្មានអំពីហឹង្សា ។

លោក ឡុង ឌីម៉ង អភិបាលរង ខេត្តព្រះសីហនុបានត្រៀម កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថធ្វើយ៉ាងណា ត្រូវបំពេញភារកិច្ច ជាភ្នាក់ងារសន្តិសុខបោះឆ្នោត ក្រុម ប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ឱ្យបានល្អ ពិសេសធានាឱ្យបាន នូវសន្តិសុខសុវត្ថិភាពរបៀប រៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីឱ្យដំណើរការនៃការបោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ បានប្រព្រឹត្ត ទៅដោយរលូនដោយគ្មានការភ័យខ្លាច បំភិតបំភ័យ គំរាមកំហែង និងអំពើហិង្សាណាមួយកើតឡើងនោះទេ។
លោកបានបន្ថែមថា គណៈបញ្ជាការឯកភាពខេត្ត បានខិតខំជំរុញ ឱ្យប្រជាពល រដ្ឋប្រើប្រាស់សិទ្ធិ ចូលរួមបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមត្ថភាព បទពិសោធ និងឆន្ទៈមោះមុត ក្នុងការដោះស្រាយបញ្ហាជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកបន្តថា គណៈបញ្ជាការឯកភាពខេត្ត ក៏បានកំណត់នូវយន្តការ និងរចនាសម្ព័ន្ធ សន្តិសុខ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយ នឹងកិច្ចសហប្រតិបត្តិការជាមួយនឹងគ.ជ.ប ធ្វើជាគណៈកម្មការឃុំ សង្កាត់ ដោយគោរពបានទៅតាមបទបញ្ញត្តិ ដែលគោលការណ៍ស្ដីពីការបោះឆ្នោតក៏ដូចជាបទបញ្ជានីតិវិធីគ.ជ.ប សម្រាប់ការបោះឆ្នោតថ្នាក់ ក្រោមជាតិប្រកបដោយក្រម សីលធម៌៕

អត្ថបទដែលជាប់ទាក់ទង