ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ៖ ស្រ្តីចូលរួមក្នុង សកម្មភាពសេដ្ឋកិច្ចផ្លូវការ និងលេចធ្លោ កាន់តែច្រើន

158

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បាន ចូលរួមក្នុងពិធីប្រកាសដាក់ឲ្យដំណើរការគម្រោង ស្តីពីការពង្រឹងភាពអង់អាចផែ្នកសេដ្ឋកិច្ចដល់ក្រុមស្រ្តីងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី តាមរយៈកម្មវិធី Access តាមរយៈថវិកាគាំទ្រពីស្ថានទូតអូស្រ្តាលី តាមរយៈផ្ទាល់ និងតាមប្រពន្ធ័អនឡាញ ដែលមានអ្នកចូលរួមសរុប១២០នាក់។

កម្មវិធី ជាគំនិតផ្តួចផ្តើមថ្មីមួយទៀតរបស់ក្រសួងនិងមន្ទីរកិច្ចការនារី ដែលស្ថិតនៅក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មមុខងាររបស់មជ្ឈមណ្ឌលអភិឌ្ឍន៍ស្រ្តី (WEE) ជាពិសេសតាមរយៈការប្រើប្រាស់វិធានការនិងមធ្យោបាយផ្នែកសេដ្ឋកិច្ច ដើម្បីគាំទ្រដល់ស្រ្តីដែលរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ។

លោកជំទាវកិត្តបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក៍បានលើកឡើងថា៖ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី គឺជាយុទ្ធសាស្រ្តដែលផ្តោតលើការពង្រីកបរិយាកាសនិងកាលានុវត្តភាពសម្រាប់ស្រ្តីនិងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ជម្រើស សក្តានុពល និងទេព្យកោសលរបស់ខ្លួន នៅក្នុងសកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ ។

នៅពេលដែលស្រ្តីមានសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចកើនតែប្រសើរ នោះបានជះឥទ្ធិពលជាវិជ្ជមានដល់ការអនុវត្តសិទ្ធិផ្សេងទៀតរបស់ពួកគេ រួមទាំងសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចក្នុងគ្រួសារ ការការពារពីភាពងាយរងគ្រោះនៃអំពើហិង្សា និងការកើនឡើងនូវសុខុមាលភាព ក្នុងគ្រួសារកាន់តែមានភាពប្រសើរ។ មួយវិញទៀតនៅពេលដែលស្រ្តីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចផ្លូវការ និងលេចធ្លោកាន់តែច្រើន មិនត្រឹមបានជួយលើកកម្ពស់សុខមាលភាពផ្ទាល់ខ្លួននិងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែពួកគេនឹងដើរតួរជាគំរូដល់ស្រ្តីនិងក្មេងស្រីដ៏ទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង