ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានថ្កោលទោស កូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលបាលីស្ទីក

241

បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានថ្កោលទោសការបាញ់មីស៊ីលបាលីស្ទីក កាលពីពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាបន្តបន្ទាប់នៅទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។

អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Mori Takeo និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman និងអនុរដ្ឋមន្ត្រីទី១កូរ៉េខាងត្បូងលោកCho Hyun-dong បានជួបពិភាក្សាត្រីភាគីតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានរិះគន់ប្រទេសកូរ៉េខាងជើងចំពោះការបាញ់មីស៊ីលភ្លាមៗ បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាបានបញ្ចប់កិច្ចប្រជុំកំពូលក្រុមប្រទេស Quad នៅក្នុងទីក្រុងតូក្យូ៕

អត្ថបទដែលជាប់ទាក់ទង