ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាខណ្ឌចំការមន បើកកិច្ចប្រជុំសាមញ្ញ លើកទី៣៦.អាណត្តិទី៣

97

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌចំការមន នៃរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ក្រោមអធិបតីភាព លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពទាំង១១, ប្រធានគណៈកម្មការផ្សារទាំង០២, លោកចៅសង្កាត់-ចៅរងសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំខាងលើ មានរបៀបវារៈដូចខាងក្រោមៈ
១.ពិនិត្យនិងអនុ័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារប្រចាំខែមិថុនា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៣.ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិកប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន និង ៤.បញ្ហាផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង