ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយគណៈ កម្មាធិការគណបក្សសង្កាត់ ក្រុម ការងារគណបក្ស និងបេក្ខភាពក្រុម ប្រឹក្សាសង្កាត់លេខ២

157
  1. ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយគណៈ កម្មាធិការគណបក្សសង្កាត់ ក្រុម ការងារគណបក្ស និងបេក្ខភាពក្រុម ប្រឹក្សាសង្កាត់លេខ២ ក្រុងព្រះ សីហនុ

ព្រឹកថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន សមា ជិកគណៈកម្មាធិការកណ្ដាលគណ បក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយគណៈ កម្មាធិការគណបក្សសង្កាត់ ក្រុម ការងារគណបក្ស និងបេក្ខភាពក្រុម ប្រឹក្សាសង្កាត់លេខ២ ក្រុងព្រះ សីហនុ សរុបចំនួន ២៣នាក់ ស្រី ៦នាក់ ដើម្បីចង់ស្តាប់គណបក្សមូលដ្ឋានធ្វើសកម្មភាពទាក់ទងផែន ការបង្រៀនគូសសន្លឹកឆ្នោតឈានឆ្ពោះទៅការបោះឆ្នោតនៅពេលខាង មុខ។
ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានកោតសរសើរក្រុមការងារគណបក្សមូលដ្ឋានដែលបានបំពេញការងារចុះតាមខ្នងផ្ទះ បង្រៀនសមាជិក និងប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោត ត្រូវបន្តហ្វឹក ហាត់ បង្កើនការយល់ដឹងបន្ថែមនូវនិតិវិធី ដំណើរការ សកម្មភាពការ ងារ និងការផ្តល់ពត៌មានឱ្យបានទូលំ ទូលាយដល់ប្រជាពលរដ្ឋ។ ដោយ ឡែកសមាជិកដែលត្រូវកសាងបញ្ចូលបន្ថែមស្របទៅតាមច្បាប់ ដើម្បីឱ្យបរិយាកាសនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់របស់យើងប្រកបដោយរលូនតាម ច្បាប់ និងនីតិរដ្ឋ។
ឯកឧត្តមបានបន្តថា ផ្តើមចេញពីសកម្មភាពផ្សព្វផ្សាយ ការបង្រៀនគូសសន្លឹកឆ្នោតបន្តទៀតឈានទៅរកការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាសង្កាត់ឱ្យទទួលបានជោគ ជ័យ។ ស្មើរក្រុមការងារគណបក្សមូលដ្ឋានបន្តឯកភាពគ្នា រួមគ្នាដោះ ស្រាយបញ្ហាប្រឈម និងចំណុចដែលនៅសេសសល់ជុំទី២ និងឈានទៅជុំទី៣ នៃការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ យើងជាគណបក្សមូល ដ្ឋានត្រូវចុះផ្សារភ្ជាប់ជាមួយសមា ជិករបស់យើងនៅតាមខ្នងផ្ទះតាមកុំ ឱ្យមានចន្លោះ និងជម្រុញប្រជាពល រដ្ឋឱ្យទៅចូលរួមការបោះឆ្នោតឱបានគ្រប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង