ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុ ន សែន ទៅសួរសុខទុក្ខបងទីមួយ ដែលទើបវឹលត្រឡប់ ពីទីក្រុងបាងកកប្រទេសថៃ ក្រោយការវះកាត់

211

 

ភ្នំពេញ៖ សម្តេចតេជោ បានថ្លែងថា ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវឹលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តីតែ ខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ពី
មរណភាពបងប្រុសទីពីរនៅឡើយ។ ២ថ្ងៃមុននេះ ជាខួបលើកទី៩ឆ្នាំ នៃមរណភាពភរិយារបស់គាត់ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជម្រាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។

សម្តេចបានលើកឡើងបន្តថា “ខ្ញុំក៏ទទួលរងនូវការវា.យប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរ នៅពេលដែលបងប្រុសខ្ញុំលើកដៃ ចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង៦នាក់ ថតជាមួយឪពុកខ្ញុំហើយនិយាយថា បងប្អូនយើងមាន៦នាក់ប្រុស៣នាក់ស្រី៣នាក់ប្រុស៣នាក់ ដំបូងទើបមានស្រី៣នាក់ ជាក្រោយដោយពុំមានឆ្លាស់គ្នាស្រី និងប្រុសនោះទេ តែគាត់ពុំបានដឹងថាពេលនេះនៅសល់តែ៥នាក់នោះឡើយ។ ទឹកភ្នែកខ្ញុំស្ទើរតែហូរចេញមក ហើយខ្ញុំបែរមុខទៅម្ខាងនិងងាកមកវិញបបួលគាត់ដូរនាឡិកាដៃ ដើម្បីបញ្ចប់នូវរឿងសោកសៅ។
ទ្រាំរក្សាទុកដំណឹងនេះ មិនឱ្យគាត់ដឹងមួយរយះសិនដើម្បីសុខភាពគាត់។ សង្ឃឹមថា បងទីមួយនិងវិញ្ញាក្ខន្ធបងទីពីរ នឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ”៕

អត្ថបទដែលជាប់ទាក់ទង