ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋាន ស្ថាបនាផ្លូវបេតុងថ្មី២ខ្សែ និងដាក់ប្រព័ន្ធលូថ្មី១ខ្សែនៅសង្កាត់ស្វាយប៉ាក ជាគម្រោងមូលនិធិអភិវឌ្ឍន៍ របស់រដ្ឋបាលសង្កាត់ ឆ្នាំ2022

28

ភ្នំពេញ៖នៅថ្ងៃទី២៧ឧសភា២០២២
នៅសង្កាត់ស្វាយប៉ាក បានបើកការដ្ឋាន ស្ថាបនាដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ2022 ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ លោក-លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោកអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ លោកអនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌ លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន១២០នាក់។

ការដ្ឋានដែលត្រូវបើកឲ្យដំណើរការមាន ០៣ គម្រោង៖1-ជួសជុលផ្លូវបេតុងអាមេ ១៧៩ម×៥ម×០,១៥ម នៅភូមិស្វាយប៉ាក ភូមិលូ និងភូមិឡកំបោរ អស់ថវិកា ៧៩,២០០,០០០ រៀល។

2-ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង ១៨៨ម ទទឹង ២,៧៣ម កម្រាស់ ០,១២ម ស្ថិតនៅភូមិលូ និងភូមិឡកំបោរ អស់ថវិកា ២,៥៦៦,២០០ រៀល។
3-ដាក់លូថ្មីប្រវែង ១៥៣ម×០,៦០ម នៅភូមិស្វាយប៉ាក អស់ថវិកា ៦១,២០០,០០០ រៀល សរុបរួមអស់ថវិកា ១៤២,៩៦៦,២០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង