ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាតករដែលកាប់ ក្មួយប្រុសបង្កើតស្លាប់ ដោយសារតែទំនាស់ ពាកយសម្តីនៅ ក្នុងវង់ផឹកស៊ី

38

បន្ទាយមានជ័យ ៖ ឃាតករដែលបាន កាប់ក្មួយប្រុសបង្កើតស្លាប់ ដោយសារតែទំនាស់ ពាកយសម្តីនៅ ក្នុងវង់ផឹកស៊ីត្រូវបានសមត្ថកិច្ចសហការគ្នាធ្វើការឃាត់ខ្លួនបានហើយកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ ។

ជនដៃដល់ឈ្មោះ ស៊ឹង សឹម ភេទប្រុសអាយុ ៥២ឆ្នាំ មានទីលំនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។

គួរំលឹកថា!ករណីអំពើឃាតកម្មក្នុងវង់ផឹកស៊ីរវាងឪពុកមារនិងក្មួយខាងលើនេះបានបង្កឡើងកាលពីវេលាម៉ោង២១:៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ដូចពាក្យចាស់លោកពោលថា!ជុងមិនដែលភ្លេចកុកនោះទេ មានតែកុកទេដែលភ្លេចជុង សម្លាប់គេហើយស្មានថាគេចរួច បែរជាត្រូវមករកទ្រនំវិញ(គឺដេកគុគ)។

គេថា អ្នកផឹកខ្លះឲ្យតែបានទឹកប្តូរនិស្យ័យចូលខ្លួននៅពេលណាហើយនោះ ក្លាហ៊ានណាស់ គ្មានទុកអ្នកណាក្នុងកែវភ្នែកនោះឡើយ គេហ៊ានធ្វើអ្វីៗទាំងអស់ កុំថាឡើយបងប្អូនបង្កើត អ្នកជិតខាង ឬក៏ឪពុកម្តាយ។

ជាក់ស្តែងដូចជាករណីនេះជាដើម ជនរងគ្រោះត្រូវជាក្មួយបង្កេីតរបស់ជនសង្ស័យ គ្រាន់តែផឹកស៊ីទាស់ពាក្យសម្តីគ្នា ឪពុកមាចិត្តឃោរឃៅហ៊ានលើកដៃកាប់ប្រហាក្មួយរហូតបាត់បង់ជីវិត ចុងបញ្ចប់អ្នកចាញ់បើមិនដេកពេទ្យ ឬក៏ដេកក្នុងដី ចំណែកឯអ្នកឈ្នះវិញនោះបើមិនដេកគុគ ក៏រត់ចោលស្រុកនិរាស្ត្រព្រាត់ប្រាស់ប្រពន្ធកូនដែរ។

ជនសង្ស័យសមត្ថកិច្ចកំពុងចាត់ការទៅតាមនិតិរិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង