ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបាញ់ផ្លោងឥតឈប់ឈរនៅក្រុង Severodonetsk បណ្តាលឱ្យ​កើន​ឡើងការស្លាប់ជនស៊ីវិល

201

អ៊ុយក្រែន ៖ ទីក្រុង Severodonetsk ក្នុងតំបន់ Luhansk ប្រទេស​អ៊ុយក្រែន​នៅតែស្ថិតក្រោមការគ្រប់គ្រង​របស់​អ៊ុយក្រែន ប៉ុន្តែត្រូវបាន​បាញ់ផ្លោងឥតឈប់ឈរ។

ការបាញ់​ផ្លោងនេះ​បណ្តាល​ឱ្យកើនឡើងការ​ស្លាប់​ជន​ស៊ីវិលគួរឱ្យភ័យខ្លាច សម្រាប់​ជន​ស៊ីវិល​ដែល​នៅ​សេស​សល់ ដោយពលរដ្ឋ​ជា​ច្រើន​ត្រូវបានបង្ខំ​ឱ្យ​ចូល​ទៅក្នុងបន្ទប់ក្រោមដីដ៏ងងឹត ដោយមាន​ថាមពល​កំណត់ និង​ប្រឈមទៅនឹងជំងឺ។

ពលរដ្ឋជាច្រើន​ខឹង​សម្បារ​ជាមួយ​មេដឹកនាំ​ទីក្រុង​ដែលពួកគេគិតថា បានបោះបង់ពួកគេចោល ហើយ​មិនគិតថា តើរុស្ស៊ី ឬអ៊ុយក្រែនគ្រប់គ្រង​នៅទី​នេះ​ទេ ដោយគ្រាន់តែចង់​ឱ្យ​ជីវិតវិលមករកប្រក្រតីភាពវិញ។

អត្ថបទដែលជាប់ទាក់ទង