ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រមណីយដ្ឋានអូរឫស្សីកណ្តាល នៃខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរ ជិត១០០នាក់ក្នុងមួយថ្ងៃៗ ចាប់អារម្មណ៏ ខ្លាំងពីភ្ញៀវទេសចរ

50

ស្ទឹងត្រែង៖ ក្នុង១ថ្ងៃៗមានភ្ញៀវទេសចរជិត១០០ នាក់បានទៅលេងកម្សាន្តនៅរមណីយ ដ្ឋានអូរឫស្សីកណ្តាលនៃខេត្តស្ទឹងត្រែង ដោយសារទីនោះមានទឹកហូរខួបប្រាំងខួបវស្សាសម្រាប់ភ្ញៀវទេសចរងូតលេង កម្សាន្ត មានស្ពានឫស្សីឆ្លង កាត់ខ្វាត់ខ្វែងនិងមានទេសភាពព្រៃឈើដុះលាយឡំព្រៃឫស្សីនៅអមសងខាងទឹកអូរជាម្លប់ត្រឈឹងត្រឈៃទៀតផង ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ រមណីយដ្ឋានអូរឫស្សីកណ្តាលកើតឡើងដោយសារធម្មជាតិបូករួមការកែច្នៃបន្ថែមក្នុងតំបន់នេះ មានភាពទាក់ ទាញយ៉ាងខ្លាំងនៅពេលដែលភ្ញៀវទេសចរចូលទៅដល់នឹងទទួលបាន អារម្មណ៍ប្លែកដោយសារ ទីនោះមានជ្រលងដងអូរក្នុងព្រៃពោរពេញដោយម្លប់ដើមឈើខ្សែទឹកហូរថ្លាដូចកញ្ចក់និងមិនចេះរីងស្ងួតឡើយ។

លោកបន្តថា៖ រមណីយដ្ឋានមួយនេះក៏ទទួល បានភ្ញៀវទេសចររាល់ថ្ងៃមិនដាច់ឡើយដោយ សារទីនោះមានផាសុខភាពខ្យល់អាកាសបរិសុទ្ធល្អ សម្រស់ធម្មជាតិទឹកថ្លាត្រជាក់អំណោយផល សម្រាប់ភ្ញៀវទេសចរងូតលេងសប្បាយពិសេសសន្តិសុខល្អផងដែរ។

ថ្ងៃឈប់សម្រាកគឺភ្ញៀវទៅលេងកម្សាន្តច្រើនដោយសារទីនោះយើងមានជាកន្លែងលេងទឹកកម្សាន្តជាអូរចឹងភ្ញៀវចូលចិត្តទៅលេងកម្សាន្តនៅទីនោះដោយសារមានម្លប់ឈើត្រជាក់ផងដែរ។

ហើយចំពោះភ្ញៀវទេសចរជាមធ្យមបច្ចុប្បន្នប្រចាំថ្ងៃចន្លោះពីរង្វង់១០០នាក់ប៉ុន្តែបើសិនជាសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិថ្មីៗកន្លងទៅនេះសម្រាប់ទិន្នន័យនៃភ្ញៀវទេសចរទៅលេងរមណីយដ្ឋានអូរឫស្សីកណ្តាលគឺជិត ១ម៉ឺននាក់យើងបូកសរុបយករយ:ពេល៤ថ្ងៃកន្លងទៅនេះ ។
លោកបន្ថែមថា៖ សេវាកម្មនៅរមណីយដ្ឋានអូរឫស្សីកណ្ដាលមានដូចជាសេវាកម្មម្ហូបអាហារ សេវាកម្មទស្សនាព្រៃសហគមន៍ និងមានក្ចុសអង្គុយលេងផងដែរ។

សូមបញ្ជាក់ថា៖ តំបន់រមណីយដ្ឋានអូរឫស្សីកណ្តាលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៧ មានចម្ងាយ២៨ គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ដោយស្ថិតក្នុងឃុំអូរឫស្សីកណ្ដាលស្រុកសៀម បូកខេត្តស្ទឹងត្រែង៕
សំរិត

អត្ថបទដែលជាប់ទាក់ទង