ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋស្រុកគាស់ក្រឡជាង ៥០នាក់ ពុលអាហារ

157

 

បាត់ដំបង៖ ប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ចំនួន៥២នាក់ បានពុលចំណីអាហារដោយ ហូបបាញ់ហយក្នុងពិធីបុណ្យមួយក្នុងនោះ ៦នាក់បានជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន និងជាង៤០នាក់ផ្សេងទៀត កំពុងសង្រ្គោះនៅមន្ទីរពេទ្យ។

លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានថ្លែងឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានករណីពុលចំណីអាហារនៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ លើពលរដ្ឋ៤៧នាក់ និងព្រះសង្ឃចំនួន៥អង្គ។

លោក ញឹក សារ៉ែន បញ្ជាក់ថា ចំពោះករណីនេះអាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យបានចុះជួយអន្តរាគមន៍សង្រ្គោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។គិតត្រឹមល្ងាចថ្ងៃទី៣១ ខែឧសភានេះ មានប្រជាពលរដ្ឋចំនួន៦នាក់បានជាសះស្បើយ៕

អត្ថបទដែលជាប់ទាក់ទង