ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដី

52

ព្រះវិហារ៖ ជោគជ័យដែលគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី ខេត្តព្រះវិហារទទួលបានយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ មិនមែនជាការចៃដន្យនោះទេ គឺទទួលបានដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំខ្ពស់របស់លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី និងមានការចូលរួមពីប្រធាន អនុប្រធាន ក្រមការងារចុះជួយតាមឃុំនីមួយៗផងដែរ។ពិសេសជាងនេះទៀត តាមរយះរូបភាពប៉ុន្មានសន្លឹកក្នុងចំណោមរូបភាពជាច្រើនទៀត បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា បងប្អូនប្រជាពលរដ្ឋគាំទ្រនិងស្រឡាញ់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ចេញពីបេះដូងពិតប្រាកដ។

នៅថ្ងៃទី៦មិថុនា២០២២នេះក្នុងនាមក្រុមការងារចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទូទាំងស្រុកសង្គមថ្មីទាំងអស់ ដែលបានផ្តល់ការគាំទ្រ ផ្តល់ការស្រឡាញ់និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតគណបក្សប្រជាជនកម្ពុជាដណ្តើមបានកៅអីមេឃុំនិងជំទប់ទី១ទូទាំងឃុំទាំង៥។

ដើម្បីឆ្លើយតបនិងការគាំទ្រ ការស្រឡាញ់ចេញពីបេះដូងពិតប្រាកដ របស់បងប្អូនប្រជាពលរដ្ឋស្រុកសង្គមថ្មី ចំពោះគណបក្សប្រជាជនកម្ពុជា លោក សំ លាងទ្រី ប្តេជ្ញានឹងបម្រើប្រជាពលរដ្ឋទ្វេរដង តាមរយះការកសាងសមិទ្ធិផលផ្សេងៗជាច្រើនទៀត ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងតាមការណែនាំដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារនិងឯកឧត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សវ្រជាជនកម្ពុជាខេត្តព្រះវិហារផងដែរ។

ចំណែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានឲ្យដឹងនៅយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ លទ្ធផលបណ្ដោះអាសន្ន សម្រាប់ខេត្តព្រះវិហារ មានចំនួន៥១ឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់លើគណបក្សផ្សេងទាំងអស់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំនោះទេ។

ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ។ នេះបើតាមការឲ្យដឹងពី មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

 

អត្ថបទដែលជាប់ទាក់ទង