ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង លោក កែវ វាសនា និងកញ្ញាសុខ ពិសី ធ្វើឲ្យភ្ញាក់ផ្អើលពីអតិថិជនពេលវិលចូលផលិតកម្ម ថោន (Town)

306

ភ្នំពេញ៖ ស្ងាត់បាត់មុខពីការងារសិល្បៈពិសេសចេញបទចម្រៀងថ្មី លោក កែវ វាសសនា បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកលេចមុខ នៅផលិតកម្មសាន់ដេជាថ្មី។ រហូតពេលនេះទើបដឹងថា កែវ វាសនា បានវិលរកទ្រនំចាស់ក្រោយចាកចេញពីផលិតកម្មថោន(Town)។

តារា​ចម្រៀង​ លោកកែវវាសនា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​អ្នក​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងបន្ទាប់​ពី​ឃើញ​MV ថ្មី​លោក​សម្ដែង​រួម​គ្នា​ជាមួយ​កញ្ញាសុខពិសីនៅ​ផលិតកម្ម​សាន់ដេ។ ការវិលរកទ្រនំចាស់នេះលេចលឺល្ហៀងៗកន្លងមកអស់ជាងមួយខែមកហើយ ប៉ុន្តែទាំងតារាចម្រៀង និងផលិតកម្មព្យាយាមលាក់ព្រោះតែចង់ឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគឺពិតជាភ្ញាក់ផ្អើលមែនក្រោយពីបទចម្រៀង និងការសម្តែងរួមគ្នាក្នុងបទ”មនុស្សប្រុសរឿងច្រើន” ដែលជាសំនៀងរបស់ កញ្ញា សុខ ពិសីនោះ។
លោក កែវ វាសនា បានបញ្ជាក់ថា៖ មូល​ហេតុ​នៃ​ការ​វិល​ចូល​​សាន់ដេ​វិញ​​ដោយ​សារ​តែលោកចង់​បាន​បទ​ពិសោធន៍​ថ្មី​​បន្ថែម​ពី​ផលិតកម្ម​ចាស់។ម្យ៉ាង​ទៀត​លោកបាន​​ផុត​កុង​ត្រា​ជាមួយ​​ថោន​​ទើប​សម្រេច​ដើរ​ចេញ​តែ​ម្ដង​ទៅ​មិន​មាន​រឿង​​អាក់អន់ចិត្ត​​ឬ​បញ្ហា​អ្វី​ជាមួយ​គ្នា​ឡើយ។
លោក កែវ វាសន បានឲ្យដឹងថាលោក​បាន​ចូល​ផលិតកម្ម​សាន់ដេ​បាន​១ខែ​ហើយអំឡុង​ពេល​នេះ​ផលិតកម្ម​ខាង​លើ​កំពុង​តែ​ត្រៀម​បទ​ថ្មី​​ជា​ច្រើន​សម្រាប់​រូបលោក​​​មាន​ទាំង​មនោសញ្ចេតនា​និង​ញាក់កន្ត្រាក់​អារម្មណ៍។ ការ​វិល​មក​ចូល​ទ្រនំ​ចាស់​នេះ​​ម្ចាស់​បទ​ “នឹក​មនុស្ស​ម្នាក់​មិន​បាន​ស្រឡាញ់” សង្ឃឹម​ថា​​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ដដែល​ហើយ​លោក​ក៏​មាន​អ្វី​ថ្មី​ប្លែក​សម្រាប់​​ពុក​ម៉ែ​បង​ប្អូន​នៅ​ពេល​ខាង​មុខ​នេះ។

ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការបានបញ្ជាក់ថា កែវ វាសនា មិនមែនមិនអន់ចិត្តនឹងផលិតកម្មថោនទេ ខណៈដែលកន្លងមកការចេញបទថ្មីរបស់លោកហាក់មិនទាន់ នឹងការចង់បាន ទើបតារាប្រុសកូនពីររូបនេះសម្រេចចិត្តចាកចេញ​ស្របពេលដែលលោកនៅរក្សា​ ទំនាក់ទំនងល្អជាមួយផលិតកម្មចាស់ ទើបសម្រេចចិត្តវិលវិញតែម្តង៕

អត្ថបទដែលជាប់ទាក់ទង