ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន ទៅទទួលយក ប្រជាពលរដ្ឋជាជនរងគ្រោះ ពស់ចឹក បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ

236

 

ក្រុងកោះរ៉ុង-នៅរសៀល ថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ​២០២២​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៏មានថា មានប្រជាពលរដ្ឋម្នាក់ បានជួបគ្រោះថ្នាក់ ពស់ចឹកនៅកជើងខាងស្តាំ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ លោកឧកញ៉ា បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋជាជនរងគ្រោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ប្រជាពលរដ្ឋរងគ្រោះមានឈ្មោះ ផល កាន់ម៉ារីយា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង