ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន យុវជនចំនួន០៣នាក់ រួមជាមួយកាំបិត០៤ដើម

274

 

ភ្នំពេញ ៖ យុវជន ០៣នាក់ រួមជាមួយកាំបិត ចំនួន០៤ដើម ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន ក្រោយពីឆែកឆេររកឃើញជាក់ស្តែងនៅក្នុងកាតាប (កាំបិតបុង័តោ) កាលពីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខវត្តឧត្តរ៉ាវត្តី ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា យុវជនសង្ស័យ ទាំង០៣នាក់ មាន ៖ ទី១-ឈ្មោះ កន បញ្ញា អាយុ២០ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅផ្ទះលេខ៩D ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ សំអ៊ែល ម៉េងលី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និងទី៣-ឈ្មោះ ឃាង ឆាងទ្រី អាយុ១៧ឆ្នាំ មុខរបរប្រូឡាន មានទីលំនៅផ្ទះជួល សំបុកចាប សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានសំភារៈរួមមាន ៖ ១- ម៉ូតូមួយគ្រឿង ម៉ាក HONDA BEAT ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-8043។ ២- កាំបិតប៉័ងតោ ចំនួន០២ដើម។ ៣- កាំបិតកាប់ដូង ចំនួន០១ដើម។ ៤-ដាវវកែច្នៃ ចំនួន ០១ដើម។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ យុវជនទាំង៣នាក់ បាននាំគ្នានៅជិះម៉ូតូលេងម្តុំបូរីអង្គរ ចេញមកកន្លែងកើតហេតុ ក្នុងគោលបំណង ដើរលេង ដោតបានលាក់ទុកកាំបិត ចំនួន៤ដើម ក្នុងកាតាប ដើម្បីការពារខ្លួន លុះពេលមកដល់មុខវត្តឧត្តរ៉ាវត្តី បានជួបនឹងកម្លាំងសមត្ថកិច្ច ល្បាតឃើញមានការសង្ស័យឃាត់ត្រួតពិនិត្យរកឃើញសម្ភារៈដូចខាងលើ ក៏នាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្តង។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចម្លើយ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង