ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបុណវិទ្យារកឃើញ ថ្មបញ្ចុះសីម៉ា នៅលើក្លោងទ្វារអង្គរធំតាកាវ សៀមរាប

35

ភ្នំពេញ៖ អគ្គនាយករង អាជ្ញាធរជាតិអប្បរា លោកគឹម សុធិន បានឲ្យដឹងថា៖ អ្នកបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្បរា បានរកឃើញ ថ្មបញ្ចុះសីម៉ា នៅលើប្រាសាទហើយវត្ថុនោះត្រូវបាន យកទៅដាក់ចូលទីតាំងដើមវិញហើយនៅថ្ងៃនេះ ។

លោក គឹម សុធិន បានឲ្យអ្នកសារព័ត៏មាន ភ្នំពេញរីផតធ័រ ដឹងនៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះថា៖ ថ្មបញ្ចុះសីម៉ា មានចំនួន៤ គ្រាប់ ដែលអ្នកបុណវិទ្យាអាជ្ញាធរជាតិអប្បរា រកឃើញ នៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ នៅពេលថ្មីៗនេះនៅពេលដែលការជួសជុលជិតរួចរាល់ ហើយក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានធ្វើកិច្ចមង្គលដោយបញ្ចុះវត្ថុបុរាណនេះទៅក្នុងកន្លែងដើមវិញនៅលើកំពូលរបស់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ តាមបែបប្រពៃណី និងជំនឿសាសនា ។

វត្ថុបុរាណដែលប្រទះឃើញនៅលើ កំពូលខ្លោងទ្វារនោះ ត្រូវគេជឿថា បុព្វបុរសខ្មែរដែលជាអ្នកសាងអង្គរបានចាត់ទុកជាវត្ថុមង្គល ដែលអាចធ្វើឱ្យសំណង់ទាំងនោះមានឬទ្ធិអំណាចផង ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង