ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្លូវជាតិលេខ៤ក្នុងខណ្ឌកំបូល

30

ភ្នំពេញ៖នៅយប់ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២នេះអនុវត្ត​តាមផែនកាដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា ​អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូល​ លោក​ សេង គន្ធ ​ អភិបាលរង​ខណ្ឌ​ និងជាប្រធានប្រចាំបញ្ជា​ក្រុមទី៣ បានដឹកនាំ​កំលាំងចំរុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល​ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រាល់មធ្យោបាយធ្វេីដំណេីរគ្រប់ប្រភេទ​ ដែលឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤​ ចូលទៅរាជធានីភ្នំពេញ នៅចំណុចមុខសាលាសង្កាត់កន្ទោក ភូមិព្រៃបឹង សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង