ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន១កញ្ចប់ធំ

43

 

ភ្នំពេញ ៖ នៅថ្ងៃទី១៣ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង ៣០ នាទី កំលាំងជំនាញខណ្ឌឬស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច សំណង់មិនរាបរយលេីទឹក ស្ថិតនៅ ក្រុម១ ភូមិ ឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ លី យ៉ុាង តេវ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ស្វាយប៉ាក សង្កាត់ ស្វាយប៉ាក ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ សមត្ថកិច្ច បានដកហូតវត្ថតាង រួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០១ កញ្ចប់ធំ។

ចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង