ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម ដារិទ្ធិ ដឹកនាំកិច្ចប្រជុំទទួល ការងារពិសេស ពាក់ព័ន្ធអំពីស្ថានភាពទូទៅ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ

175

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកិច្ចប្រជុំទទួលការងារពិសេស ពាក់ព័ន្ធអំពីស្ថានភាពទូទៅដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។

ក្នុងកិច្ចប្រជុំនោះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានណែនាំដលើលោក លោកស្រីចៅសង្កាត់ទាំង០៧ ត្រូវសហការជាមួយកម្លាំងសមត្ថកិច្ចដើម្បីតាមដានរាល់សភាពការណ៍ដែលកើតមាន។

លោកអភិបាលបន្តថា៖ចំពោះផែនការ៣ឆ្នាំរំកិល ដើម្បីតបតាមការសន្យាជាមួយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចំពោះការស្ថាបនាផ្លូវថ្មីៗ។

លោកបន្តទៀតថា៖សង្កាត់ទាំងត្រូវធ្វើរបាយការណ៍អោយបានលឿនបំផុតមករដ្ឋបាលខណ្ឌ ដើម្បីចុះអនុវត្តនៅរៀងរាល់ចុងខែនីមួយៗ។

លោកបន្ថែមថា៖ចំពោះបញ្ហាទឹកស្អាតក្នុងក្រុង និងមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំក្រោយ ការងារនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៧ ខែមិថុឆ្នាំ២០២២ នេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង