ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌឬស្សី ឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ និងល្បែងអាប៉ោង ឃាត់ខ្លួនមនុស្ស៤នាក់ ដកហូតមាន់១៦ក្បាល

25

 

ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ច្បាស់ការពីទីតាំង សង្វៀន ជល់មាន់ និង ល្បែងអាប៉ោងដ៏ធំមួយកន្លែង កំពុងតែជុំគ្នាលេងយ៉ាង អានាធិបតេយ្យ ត្រូវបានកម្លាំង គណៈបញ្ជការ ឯក ភាពខណ្ឌឬស្សីកែវ ដាក់កម្លាំងធ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដកហូតមាន់ចំនួន ១៦ក្បាល សម្ភារៈល្បែងអាប៉ោង សម្ភារៈសម្រាប់ជល់មាន់ រថយន្តចំនួន០២គ្រឿង ម៉ូតូកង់បីឥណ្ឌា ចំនួន២គ្រឿង និងម៉ូតូចំនួន ០៩គ្រឿង។

ប្រតិបត្តិការនេះ បញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ និងល្បែងស៊ីសងអាប៉ោង ធ្វើឡើងនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅដីឡូ ផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង