ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការ កងទ័ពជើងគោក ទទួល ជួប សំណេះសំណាល និង ពិភាក្សា ការងារ ជាមួយ អនុព័ន្ធយោធា បង់ក្លា ដែស ទទួលបន្ទុកនៅកម្ពុជា

201

ភ្នំពេញ៖ ​នា​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានអនុញ្ញាត​ឱ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី Mohamad Masudur Rahman អនុព័ន្ធយោធា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស ទទួលបន្ទុក​កម្ពុជា ដែលមាន​និវេសន
ដ្ឋាន​នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន ចូលជួប​សំណេះសំណាល​ណែនាំ​ខ្លួន និង​ពិភាក្សា​ការងារ​។​

​ក្នុងជំនួប​នេះ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​រំឭក​អំពី​ចំណងមិត្តភាព​យូរលង់​កម្ពុជា​-​បង់​ក្លា​ដែ​ស ចាប់តាំងពី​ឆ្នាំ​១៩៧៣ និង​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៩៣ ដែល​ពេលនោះ​បង់​ក្លា​ដែ​ស ក៏បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​មក​បំពេញ
បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ហើយ​រហូត​មកទល់ពេលនេះ ប្រទេស​ទាំងពីរ​នៅ​រក្សាបាន​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​វិស័យ​សក្តានុពល​សំខាន់ៗ​ជាច្រើន រួមមាន​ជាអាទិ៍ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការអភិវឌ្ឍ​ជនបទ​, វិស័យ​ទេសចរណ៍ និង​កសិកម្ម ជាដើម​។ ចំពោះ​វិស័យ​យោធា ថ្វីត្បិតតែ​កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​នេះ​នៅមានកម្រិត​តិចតួច ប៉ុន្តែ​ក្នុង​អនាគត​ខាងមុខ គឺ​អ្វីៗ​នឹងមាន​ភាពប្រសើរឡើង ដោយសារ​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ គ្រោង​នឹង​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ទ្វេភាគី ដើម្បី​ជាការ​បើក​ច្រក​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​។​

​ជាការ​ឆ្លើយតប លោក​អនុព័ន្ធយោធា​បង់​ក្លា​ដែ​ស បានបង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​ការបំពេញ​តួនាទី​ក្នុង​មុខតំណែង​ជា​អនុព័ន្ធយោធា ទទួលបន្ទុក​ប្រទេស​កម្ពុជា ដោយបាន​គូសបញ្ជាក់​អំពី​ការរំពឹងទុក​ខ្ពស់ និង​ការប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​សំដៅ​ធ្វើ​យ៉ាង​ជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​កម្ពុជា​-​បង់​ក្លា​ដែ​ស ឱ្យមាន​កម្រិត​ឈានឡើង ស្របតាម​សុ​ឆន្ទៈ និង​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​កងទ័ព​នៃ​ប្រទេស​បង់​ក្លា​ដែ​ស ដែល​បានផ្តល់​សារៈសំខាន់​ចំពោះ​ចំណងមិត្តភាព​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កងទ័ព​កម្ពុជា​។

អត្ថបទដែលជាប់ទាក់ទង