ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការកង់ អំពាវនាវឲ្យកីឡាករ កីឡាការិនីនិងមហាជន ចូលរួមជិះកង់ថ្ងៃទី១៩មិថុនា

60

 

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានលោកនូចំរើនបានអំពាវនាវឲ្យកីឡាករកីឡាការិនីនិងមហាជននានា បន្តចុះឈ្មោះចូលរួមជិះកង់ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនាឆ្នាំ២០២២ពីវិមានឈ្នះឈ្នះរាជធានីភ្នំពេញទៅកាន់ខេត្តត្បូងឃ្មំដើម្បីចូលរួមអបអរសាទរខួបលើកទី៤៥នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតរួមទាំងគោលដៅផ្សព្វផ្សាយបំផុសស្មារតីគាំទ្រដល់ដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

លោកបន្ថែមថាមកដល់ថ្ងៃនេះការចុះឈ្មោះទទួលបាន
ជាង២០០នាក់ហើយលោកបានអំពាវនាវឲ្យមហាជនបន្តចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ដោយការទទួលចុះឈ្មោះនេះ នឹងបន្តរយៈពេល២ទៅ៣ថ្ងៃទៀតនឹងត្រូវបិទបញ្ចប់តែម្តង។

លោកសង្កត់ធ្ងន់ថាគោលបំណងនៃការជិះកង់នេះគឺ១៖ដើម្បី
អបអរសាទរខួនលើកទី៤៥ទិវាចង់ចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ទី២៖គឺរួមគ្នាបង្ហាញដល់សាធារណជនជាតិនិងអន្តរជាតិឲ្យបានឃើញនូវការបញ្ចប់សង្គ្រាមនៅកម្ពុជាមានសន្តិ
ភាពពេញលេញនិងការអភិវឌ្ឍលើគ្រប់វិស័យ។ទី៣៖ការផ្សព្វផ្សាយជំរុញចលនាកីឡានិងដំណើររបស់កម្ពុជាឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ដើម្បីជំរុញឲ្យការរៀបចំការប្រកួតនេះដំណើរការដោយ
រលូនមន្ត្រីសហព័ន្ធខ្មែរកីឡាទោចក្រយាននិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ភួង ស៊ីផិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ការជិះកង់អបអរសាទរខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថាការជិះកង់អបអរទិវានេះបានកំណត់ការចាប់ផ្តើម នៅថ្ងៃទី១៩ខែមិថុនា២០២២វេលាម៉ោង០៦:៣០នាទីព្រឹក ដោយចាកចេញពីវិមានឈ្នះឈ្នះរាជធានីភ្នំពេញឆ្ពោះទៅ
ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងវិលត្រឡប់មកភ្នំពេញវិញ នាពេលរសៀល។

ការជិះកង់នេះត្រូវបានចែកជា២ដំណាក់កាលគឺកំណត់ចំនួនអ្នកចូលរួម ៤៥០នាក់ ហើយរាល់ការចំណាយនានា ជាបន្ទុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើការដឹកជញ្ជូនកីឡាករ និងកង់ ទៅមកអាវយឺតអនុស្សាវរីយ៍ និងអាហារចំនួន ៣ពេល៕

អត្ថបទដែលជាប់ទាក់ទង