ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតចុងក្រោយ៖ កម្ពុជាស្មើ អាហ្វហ្គានីស្ថាន២ទល់២

1,524

ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ AFC Asian Cup 2023 Qualifiers Final Round បន្ទាប់ពីប្រកួតចុងក្រោយស្មើជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន២ទល់២នោះ ។
នៅក្នុងការប្រកួតចំនួន៣នៃព្រឹត្តិកាណ៍ AFC Asian Cup 2023 Qualifiers Final Round
ក្រុមកម្ពុជាចាញ់២ប្រកួតគឺចាញ់ម្ចាស់ផ្ទះឥណ្ឌា០ទល់២ ចាញ់ហុងកុង០ទល់៣និងស្មើជាមួយ
អាហ្វហ្គានីស្ថាន២ទល់២ ។

ការប្រកួតចុងក្រោយនេះនៅតង់ទី១ក្រុមអាហ្វហ្គានីស្ថាននាំមុខក្រុមកម្ពុជាមុន១គ្រាប់
តែនៅបញ្ចប់តង់ទី២(ចប់ការប្រកួត)លទ្ធផលស្មើគ្នា២ទល់២ ។ការប្រកួតយប់ម៉ិញនេះគ្រាន់តែ
ជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។

អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោកហុងដាបាននិយាយក្រោយចប់ការប្រកួតថា
ដោយផ្ដោតលើគោលការណ៍ថ្មីនៃការជ្រើសរើសកីឡាករដែលអាចចូលលេងក្នុងក្រុមជម្រើសជាតិបានតម្រូវឲ្យជាប់ការធ្វើតេស្តកាយសម្បទាជាកំហិត(30-15 Intermittent Fitness Test)
ព្រោះកាយសម្បទា(Fitness)ជាចំណុចប្រណាំងប្រជែងរបស់កម្ពុជាដែលអាចប្រកួតជាមួយ
ក្រុមដែលមានកាយសម្បទានិងបច្ចេកទេសលើយើងបាន ៕

អត្ថបទដែលជាប់ទាក់ទង