ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំដីលោកហុងដា ថ្ងៃខួបកំណើត

125

ភ្នំពេញ៖លោកហុងដាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននិយាយនៅថ្ងៃខួបកំណើតរបស់លោកថាធ្វើយ៉ាងណាលេងឲ្យល្អនៅថ្ងៃ១៤មិថុនាដើម្បីយក៣ពិន្ទុឲ្យកម្ពុជាយើងវិញ។

លោកHondaនេះគឺសំដៅទៅកាន់ការប្រកួតល្ងាចថ្ងៃទី១៤មិថុនាទល់ក្រុមអាហ្វហ្គានីស្ថាន នៅទឹកដីប្រទេសឥណ្ឌាដែលជាការប្រកួតលើកទី៣និងជាការប្រកួតចុងក្រោយក្នុងពូល D នៃយុទ្ធនាការជម្រុះជើងឯកអាស៊ីជុំចុងក្រោយ AFC Asian Cup 2023។ ទន្ទឹងនឹងការនិយាយពាក្យខាងលើលោកក៏បានផ្ដាំផ្ញើទៅកាន់កីឡាករកម្ពុជាកុំឲ្យមានការបោះបង់ក្ដីស្រមៃរបស់ខ្លួន ត្រូវតែបន្តការប្រឹងប្រែង ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនឲ្យបាន។

អ្នកចាត់ការទូទៅសញ្ជាតិជប៉ុនបាននិយាយរំលឹកកីឡាករកម្ពុជាទាំងអស់ទៀតថា ដាច់ខាតត្រូវតែស្រេកឃ្លានជ័យជម្នះមិនត្រូវមានមោទកភាពដែលខ្លួនមានសព្វថ្ងៃនេះឡើយ។ កីឡាករគ្រប់រូបគួរតែគិតធ្វើយ៉ាងណាស្វែងរកវិធីដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែមានភាពប្រ
សើរជាងនេះ ទើបជីវិតកីឡាករអាចរីកចម្រើនទៅរកភាពជោគជ័យបាន។

រំលឹកថា កម្ពុជាបានចាញ់២ប្រកួតហើយ ក្នុងពានរង្វាន់ខាងលើ ពោលគឺចាញ់ ឥណ្ឌា កាលប្រកួតបើកឆាក០ទល់និងប្រកួតទី២ចាញ់ហុងកុង០ទល់៣ដូច្នេះកម្ពុជាបានធ្លាក់ចេញពីពានរង្វាន់មួយនេះហើយ ហើយការប្រកួតល្ងាចនេះគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង