ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញសាកសពមនុស្សចងក ត្រង់ចំណុច ព្រៃរបោះខាងជើងផ្លូវជាតិលេខ ៤៨

169

កោះកុង ៖ ព័ត៌មានបឋម, នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទីមានករណីប្រទះឃើញសាកសពមនុស្សចងក ត្រង់ចំណុច ព្រៃរបោះខាងជើងផ្លូវជាតិលេខ ៤៨ ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល។

– ភិនភាគសាកសពភេទប្រុស ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ លាយស និងស្វាយ ស្លៀកខោជើងវែងពណ៌ខ្មៅ មានសភាពហើមនិងធំក្លិន (មិនទាន់ស្គាល់អត្តសញ្ញាណ) ។

– កម្លាំងប៉ុស្តិ៍រដ្ឋបាលបានចូលរួមសហការជាមួយកម្លាំងជំនាញអធិការនគរបាលស្រុក និងក្រុមគ្រូពេទ្យ បានចងខ្សែសុវត្ថិភាពកន្លែងសាកសពរួចរាល់អស់ហើយ រងចាំថ្ងៃស្អែកទើបអនុវត្តកិច្ចការងារបន្តទៀត ព្រោះជិតយប់ជួបការលំបាកក្នុងការពិនិត្យ និងបូជាសាកសព៕

អត្ថបទដែលជាប់ទាក់ទង