ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំបែកសំណុំរឿងលួចលុយ១៥ម៉ឺនដុល្លារ ឃាត់ខ្លួនជនជាតិចិន២នាក់

190

 

ភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី ៣១ ខែ មិថុនា ឆ្នាំ២០២២ មានករណី លួចប្រាក់ចំនួន១៥០,០០០ដុល្លារ នៅត្រង់ចំណុចខាងមុខផ្សារទំនើបឈ្មោះ សឺជីហួរលាន សង្កាត់ផ្សារថ្មី ទី២ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ លើជនរងគ្រោះឈ្មោះ SHENG GUANGYONG ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិ ចិន ។

យោង តាមកាមេរ៉ា សុវត្ថិភាព និងបើកការស៊ើបសង្កេតបមឋ រហូតឈានដល់ការកំណត់មុខសញ្ញា ព្រមទាំង ឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១:២៥នាទី បានចំនួន០២នាក់ ឈ្មោះ WEI JING YUN ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន និងឈ្មោះ QING YUI YUN ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន នៅត្រង់ចំណុចផ្លូវ២៨៩កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ដើម្បីយក មកធ្វើការសាកសួរ ។

សម្ភារៈដកហូត -ម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FR-5515 -ទូរសព្ទ ចំនួ ន០២គ្រឿង ម៉ាក OPPO ពណ៌ខៀវ និង ម៉ាកVIVO ពណ៌ ផផ្កាឈូក -កូនកាំបិតស្នៀត ចំនួន០២ -តួឡឺវិស ចំនួន ០១ -សោរកាច់ អក្សរ T ចំនួន ០៣ (ទុក សម្រាប់ កាច់សោរទ្វាររថយន្ត -សោរ ចិញ្ជៀន លេខ ៨-៩ ចំនួន០២ -មេដែកចំនួន០១។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង