ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពាន FIFA World Cup មកដល់កម្ពុជា តាមការគ្រោងទុក

156

ភ្នំពេញ៖ទីបំផុតពានបាល់ទាត់ពិភពលោក(FIFA World Cup)បាន មកដល់កម្ពុជាតាមការគ្រោងទុកនាព្រឹកថ្ងៃទី១៥មិថុនាឆ្នាំ២០២២ ។
ពាននេះនាំមកដោយបេសកជនរបស់FIFA គឺលោក Christian Karamber សម្ដេចអគ្គ
មហាសេនាបតីតេជោហ៊ុនសែនបានស្វាគមន៍ដល់ភ្ញៀវនៅវិមានសន្ដិភាពមុននឹងពាននេះនាំយកទៅតាំងនាពហុកីឡដ្ឋានមរតកតេជោ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២នេះបានបង្ហាញឆន្ទៈចង់ឃើញអាស៊ានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ាន ឱ្យកាន់តែរឹងមាំ និងទាញយកផលចំណេញផ្នែកសេដ្ឋកិច្ច។

សូមបញ្ជាក់ថាសព្វថ្ងៃនេះនៅលើពិភពលោកមានអ្នកលេងកីឡាបាល់ទាត់ចំនួនប្រ
មាណ២៦៥លាននាក់និងមានអ្នកគាំទ្រជាង៣,៥ពាន់លាននាក់ទៀត ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា សម្តេចនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឱ្យបណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រនិងជំរុញគំនិតផ្តួចផ្តើមចូលរួមដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឱ្យក្លាយជាការពិត។

សម្តេចតេជោហ៊ុនសែនបានថ្លែងថាសម្រាប់ឆ្នាំ២០២២នេះក្នុងនាមសម្ដេចជាប្រធានអាស៊ានសម្ដេចចង់ឃើញអាស៊ានមានចក្ខុវិស័យនិងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត។

ទ្វីបអាស៊ីទើបទទួលធ្វើម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ ២០០២ គឺ កូរ៉េ-ជប៉ុន និងឆ្នាំ ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាព-សុខដុមរមនា រវាងបណ្តាប្រទេសជាសមាជិក តាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ាន ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទិ្ធពលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ជាលើកដំបូង។
សម្តេចតេជោបន្តថាពានរង្វាន់មាសសុទ្ធទម្ងន់៦,១គីឡូក្រាមពិតជាមានអត្ថន័យ
សម្រាប់វិស័យកីឡាកម្រិតពិភពលោកដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនដែលក្បួនត្រូវបានហែឆ្លងកាត់ទីលានវេទិកាទើបអាចមានឱកាសកាន់ប៉ះដោយផ្ទាល់ នូវពានរង្វាន់ដ៏មានតម្លៃនិងសារៈសំខាន់នេះ។ សម្តេចពិតជាមានមោទនភាព ដូចប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលជាច្រើនដែលបានកាន់និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។
ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកប្រព្រឹត្តទៅស្របពេលដែលកម្ពុជា
ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។

សម្តេចបានអំពាវនាវសូមឲ្យអ្នកស្នេហាវិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី១របស់កម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង