ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលក្រុងសៀមរាប​ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់​ ពាក់ព័ន្ធនិងករណី ឆបោក ( រៀបគម្រោង និងអះអាងថា​ ខ្លួនជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ )

230

ក្រុងសៀមរាប: កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣:០០នាទីរសៀល មានករណីឆបោក( រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ )ប្រព្រឹត្តទៅនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យចំនួន០៥នាក់ ជិះរថយន្តម៉ាកឡិចស៊ីសRX300ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ២R-៤១៧៩ បានចូលទៅផ្ទះជនរងគ្រោះ​ រស់នៅភូមិកើតហេតុ​ ដោយប្រាប់ជនរងគ្រោះថាខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ ដោយលក់ក្នុងតម្លៃដើម១២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក បើទិញពួកខ្លួនលក់តែតម្លៃ​ ៧០០ដុល្លារទេ ពេលនោះជនរងគ្រោះមិនព្រមទិញ ក៏ធ្លាក់ថ្លៃក្នុងតម្លៃត្រឹម​តែ ៤០០ដុល្លារប៉ុណ្ណោះ តែជនរងគ្រោះនៅតែមិនទិញដដែល​ បន្ទាប់មកជនសង្ស័យបានលួងលោមជនរងគ្រោះ ដោយបក្ខពួកបាននាំជនរងគ្រោះទៅយកប្រាក់បាន​ចំនួន​ ២៧០ដុល្លារ ខណៈពេលដែរនាំជនរងគ្រោះទៅយកប្រាក់ ក្រុមជនសង្ស័យម្នាក់ទៀតបានប្រាប់ទៅប្អូនប្រុសជនរងគ្រោះថា(បងឯងខ្វះលុយ​ ឱ្យថែមស្រាបៀរ​ ចំនួន១៥កេសមក)ហើយប្អូនជនរងគ្រោះក៏លើកស្រាបៀរដាក់លេីរថយន្តជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពរួច​ ជនសង្ស័យបាននាំគ្នាបើករថយន្តគេចខ្លួនបាត់ ។

-ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចយេីងបានស្រាវជ្រាវ និងស្វែងរកជនសង្ស័យ​ ព្រមទាំងរថយន្តរបស់ជនសង្ស័យ ដោយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យបម្រុងធ្វើសកម្មភាពម្តងទៀត​នៅផ្សារកន្រ្តក ក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ត្រូវសមត្ថកិច្ចយើងប្រទះឃើញ ពេលឃើញសមត្ថកិច្ចក្រុមជនសង្ស័យបានបើករថយន្តគេចខ្លួន រហូតដល់ចំណុចខាងលិចរង្វង់ស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបយើងឃាត់ខ្លួនជនសង្ស័យបានទាំង០៥នាក់៖​
០១/ឈ្មោះ​ សុះ សាលី ភេទប្រុស អាយុ៥២ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែករាំង ឃុំព្រៃតាសេក ស្រុកមុខកំពូល ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅភូមិ៣ សង្កាត់ច្រាំងចំរេះ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
០២/ឈ្មោះ​ មឿន សារ៉ាវី ហៅសឿន សាវី ភេទប្រុស អាយុ៥០ឆ្នាំមុខរបរយោធាព្យួរឈ្មោះ​ នៅកងពលអន្តរាគមន៍លេខ២ ជើងគោក មានស្រុកកំណើត​ នៅភូមិកំពង់សំបូរ ឃុំសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
០៣/ឈ្មោះ​ ទីន លី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកតាងួន ឃុំព្រែកតាងួន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅភូមិច្រាំងចំរេះទី២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌអូរឫស្សី រាជធានីភ្នំពេញ
០៤/ឈ្មោះ​ ឈុន សុជា ហៅហ៊ុយ ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិស្តៅ ឃុំត្រែង ស្រុកវឌ្ឍនសង្គម ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល
០៥/ឈ្មោះ​ ស្មាន ស្មាអែល ភេទប្រុស អាយុ៤៣ឆ្នាំមុខរបរមិនពិតប្រាកដមានស្រុកំណើត​ និងទីលំនៅបច្ចុប្បន្នភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។
​ដេីម្បីយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប​ ។ ក្រោយពីសាកសួរ​ ជនសង្ស័យទាំង០៥នាក់ខាងលេី​ បានឆ្លេីយសារភាពថាពួកខ្លួនពិតជាបានធ្វេីសកម្មភាព​ និងប្រព្រឹត្តដូចការរៀបរាប់ខាងលេីពិតប្រាកដមែន​ ។
-សម្ភារៈដកហូតបាន៖
-រថយន្ត​ ០១គ្រឿង
-ម៉ាសុីនភ្លេីង​(ដែលលក់ឱ្យជនរងគ្រោះ)​ ០១គ្រឿង​ ។

*ប្រតិបត្តិការនេះ​ ដឹកនាំបញ្ជាដោយ​លោកវរសេនីយ៍ទោ​ ដា​ ចំរេីន​ អធិការ​ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប​ ។

-បច្ចុប្បន្ន​ជនសង្ស័យខាងលេី​ ត្រូវបានបញ្ជូនទៅ​ ការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង