ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់មនុស្ស​២​នាក់ម្ដាយ​និង​កូន​ កត់កន្ទុយលេខ

109


ខេត្តកំពង់ស្ពឺ​ ៖​ មុខសញ្ញា​មេឆ្នោតកត់កន្ទុយលេខ​ ២​ នាក់​ត្រូវ​កម្លាំងនគរ​បាលជំនាញព្រហ្មទណ្ឌខេត្ដ​កំពង់ស្ពឺ ចុះបង្រ្កាប ​កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះរបស់ឈ្មោះ ហុក ស្រេង (ផ្ទះជួល)ស្ថិត​នៅ​ភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ដ បង្ក្រា​ប​ទីតាំង​ទទួលកត់​លេខឆ្នោត​ (ល្បែងស៊ីសង​ កន្ទុយ​លេខ​)​ អត់ច្បាប់អនុញ្ញាត​មួយកន្លែង​ឃាត់មនុស្ស​២​នាក់​ ត្រូវ​ជាម្ដាយ​និង​កូន​ ដកហូតបានវត្ថុតាង​ឧបករ​ណ៍​ ​បញ្ជូនលេខឆ្នោតនិងក្រដាសកត់លេខ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ យើងបានធ្វើកាឃាត់​ខ្លួន មនុស្ស ២ នាក់ស្រី​ ១.ឈ្មោះឈុន រុន ភេទស្រី អាយុ៤២ឆ្នាំ (ប្រពន្ធរបស់ឈ្មោះហុក ស្រេង) ​២.​ឈ្មោះហុក សៀងលីម ភេទស្រី អាយុ២១ឆ្នាំ (ត្រូវ​ជាកូន) នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច​ធ្វើ​ការ​ដកហូតវត្ថុតាងរួមមាន ក្រដាសកត់កន្ទុយលេខ មួយចំនួន សៀវភៅកត់ត្រាចំនួនទឹកប្រាក់​លេខឆ្នោត​ ចំនួន​ ៣​ ក្បាល ម៉ាស៊ីនគិតលេខ ១ គ្រឿង ទូរស័ព្ទដៃ ២ គ្រឿង (សាំស៊ុង​ ១គ្រឿង និងអាយហ្វូន១គ្រឿង) មធ្យោបាយ​បញ្ជូន​លេខឆ្នោតបន្ដ។
បច្ចុប្បន្ន​មុខសញ្ញា​មេឆ្នោត​ទាំង​ពីនាក់ម្ដាយ និងកូន ត្រូវបានជំនាញការិយាល័យព្រហ្មទណ្ឌខេត្ដ កសាងសំណុំរឿង​ ចាត់​ការ​តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង