ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអធិការដ្ឋានស្រុកសូទ្រនិគម បង្រ្កាបល្បែងស៊ីសងខុសច្បាប់

161

សៀមរាប ៖ ដេីម្បីធានាបាននូវសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងយោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ( អាប៉ោង ) មួយកន្លែង នៅចំណុចផ្ទះឈ្មោះ ស៊ាប ប៉ូន ភេទស្រី អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបង្រ្កាប និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន:
– បៀរ ចំនួន ៨៦ សន្លឹក
– មេអាប៉ោងចំនួន ០៣គ្រាប់
– មេខ្លាឃ្លោកចំនួន ០៦គ្រាប់
– តេឡេបញ្ជាចំនួន ០១គ្រាប់
– ចាន់អាប៉ោងចំនួន ០១
– គម្របចំនួន ០២
– កម្រាលអាប៉ោងចំនួន ០១
– ម៉ូតូសរុបចំនួន ១៣ គ្រឿង
១. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CK-8131
២. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1B-7362
៣. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខ ព្រះវិហារ 1B-0409
៤. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៤ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1E-9481
៥. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1Q-4730
៦. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1Q-0734
៧. ម៉ាកហុងដាឌ្រីម ស៊េរី ២០១៧ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1X-5006
៨. ម៉ាកហុងដាឌ្រីម ស៊េរី ២០០៧ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1S-7393
៩. ម៉ាកហុងដាឌ្រីម ស៊េរី ២០០៤ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1A-0285
១០.ម៉ាកវេវ ពណ៌ក្រហម ស្លាកលេខ សៀមរាប 1AK-9230
១១.ម៉ាកវេវ ពណ៌ក្រហម ស្លាកលេខ គ្មាន
១២.ម៉ាកវេវ អេស ពណ៌ខៀវ ស្លាកលេខ គ្មាន
១៣. ម៉ាកហុងដាឌ្រីម ស៊េរី ២០០២ ពណ៌ក្រហម ស្លាកលេខ សៀមរាប 1I-1250 ។

សមត្ថកិច្ចបានបញ្ជាក់ថា : ពេលទៅដល់កន្លែងកើតហេតុ មានអ្នកចាំមើលផ្លូវស្រែកឆោឡោ ធ្វើអោយអ្នកលេងល្បែងទាំងអស់នាំគ្នារត់គេចខ្លួនបាត់អស់ ។

បច្ចុប្បន្នវត្ថុតាង ព្រមទាំងម៉ូតូទាំងអស់ ត្រូវបានសមត្ថកិច្ចប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីបន្តនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង